កំពង់ចាម៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាប្រសូត្រ ស្ថិតនៅក្នុងភូមិប្រសូត្រ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មានរៀបចំកម្មវិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងទៅកាន់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដែលបានផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
ដោយឡែក ការកែលម្អបណ្ណាល័យជូនដល់សាលាបឋមសិក្សាប្រសូត្រគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បម្រើជូនដោយផ្ទាល់ដល់សិស្សានុសិស្សចំនួន២៣៥នាក់ ដែលកំពុងសិស្សា ហើយក៏ជាការផ្តល់ឱកាសដល់មហាជននានានៅក្នុងភូមិប្រសូត្រនិយាយដោយឡែក នៅក្នុងឃុំជើងព្រៃនិយាយរួមមកកំសាន្តតាមរយៈអំណានសៀវភៅជាច្រើននៅទីនេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលតែងបានគាំទ្រដល់បេសកកម្មការងាររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍនៅជនបទដើម្បីបំពេញបានតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់គណៈគ្រប់គ្រង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានជួយជ្រោមជ្រែងដល់ការអនុវត្តសកម្មភាពកែលម្អបណ្ណាល័យនេះ។
ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស លោក ផ្លូច ផា នាយកសាលាប្រសូត្រ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាមួយនិងសមិទ្ធផលដ៏ថ្លៃថ្លាដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនេះ ហើយលោកនឹងបន្តថែរក្សាបណ្ណាល័យនេះដោយចាត់ទុកជាថ្នាលមិត្តភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ កុមារី ស៊ិញ គីមឡេង រៀនថ្នាក់ទី៦ បានញញឹមពោរពេញដោយក្តីសង្ឃឹមលើការសិក្សារបស់ខ្លួនដែលទើបមានបណ្ណាល័យថ្មីស្រស់ស្អាតគួរជាទីមនោរម្យដែលជាអំណោយរបស់មិត្តចិន ហើយនាងនិងសិស្សានុសិស្សដទៃទៀតតែងបានចំណាយពេលវេលាមកអានសៀវភៅល្អៗជាច្រើននៅក្នុងបណ្ណាល័យដើម្បីទទួលបានចំណេះដឹងបន្ថែមលើការសិក្សារបស់ខ្លួន។
ព័ត៌មានស្រដៀងគ្នា
សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីសូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។