![ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់ វ.ស.ស ប្រចាំខេត្តពោធិ៍សាត់](https://csaf.org.kh/app/uploads/2023/05/320889700_937983457366534_7628511716635760404_n.jpeg)
(ពោធិ៍សាត់)៖ វ.ស.ស. បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល សមាគម សហគមន៍ សហជីព ជាមួយរាជរដ្ឋាភិបាល តាមរយៈការរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់ខ្លួនប្រចាំខេត្តពោធិ៍សាត់ ប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។
![](https://csaf.org.kh/app/uploads/2023/05/322349367_3531393093787310_8681986170795294996_n-1024x665.jpeg)
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្រៅពីនេះ ឯកឧត្តមក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិលប្រចាំខេត្តពោធិ៍សាត់ ធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យស្របនឹងតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលខ្លួនកំពុងប្រតិបត្តិការ។
![](https://csaf.org.kh/app/uploads/2023/05/321396213_1477632259429034_3623847218854270104_n-1024x699.jpeg)
![](https://csaf.org.kh/app/uploads/2023/05/322733469_1804616509922138_8897738413814433852_n-1024x712.jpeg)
![](https://csaf.org.kh/app/uploads/2023/05/322719417_1395223981300996_143753126045173053_n-1-1024x683.jpeg)
![](https://csaf.org.kh/app/uploads/2023/05/322472021_654885086416092_7262308442375178084_n-1024x683.jpeg)
![](https://csaf.org.kh/app/uploads/2023/05/323330199_1395426144528889_3332342568448139768_n-1024x683.jpeg)
![](https://csaf.org.kh/app/uploads/2023/05/321610418_914699096352941_4129683260040541662_n-1024x642.jpeg)
![](https://csaf.org.kh/app/uploads/2023/05/320889700_937983457366534_7628511716635760404_n-1024x683.jpeg)
![](https://csaf.org.kh/app/uploads/2023/05/322577161_1947174858969769_8116735494976519410_n-1024x664.jpeg)
![](https://csaf.org.kh/app/uploads/2023/05/322730599_698581591817060_2198825242952633789_n-1024x683.jpeg)
![](https://csaf.org.kh/app/uploads/2023/05/322971585_531115882323292_5069568964288835668_n-1024x691.jpeg)
![](https://csaf.org.kh/app/uploads/2023/05/321648049_3309621399291565_4423246787439282561_n-1024x769.jpeg)