Close

ពិធីជប់លៀងស្វាគមន៍គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាវិនិយោគិនចិន

[ភ្នំពេញ] នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣   ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញរៀបចំជប់លៀងស្វាគមន៍គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាវិនិយោគិនចិន ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីជប់លៀងស្វាគមន៍នេះ  ឯកឧត្តមប្រធានបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូចិន ដែលតែងតែយកចិត្តទុកដាក់ និងបន្តគាំទ្រ វ.ស.ស.ជានិច្ច មិនថាកាលៈទេសៈក្នុងកំឡុងពេលកូវីដ និងក្រោយវិបត្តិកូវីដ ១៩ក្តី ហើយថ្ងៃនេះគឺជាសក្ខីភាពនៃការអញ្ជើញមកទស្សនកិច្ចនេះ ក៏បង្ហាញឲ្យឃើញនូវការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌសង្គមស៊ីវិលរបស់ប្រទេសទាំងពីរឲ្យកាន់តែស្និទ្ធស្នាលផងដែរ។

ព័ត៌មានស្រដៀងគ្នា

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជា​ណាចក្រ​កម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ​​ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណា​ចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ​​ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះ​រាជាណា​ចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីសូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។