Close

ជួបជាមួយគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២

នាព្រឹកថ្ងៃពុធ ទី១០ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស. CSAF) បានទទួលជួបគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២ ដែលដឹកនាំដោយ ឯកឧត្តម LIU Kaiyang អគ្គលេខាធិការរង CNIE។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលមិត្តចិនបាន និងកំពុងអនុវត្ត សំដៅលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូ អំពីភារកិច្ច បេសកកម្មរបស់ វ.ស.ស. និងចែករំលែកព័ត៌មាន-បទពិសោធន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាជននៅក្នុងបណ្តាខេត្តទាំង២២ ដែល វ.ស.ស. បានរៀបចំវេទិកាសន្ទនា នាពេលកន្លងមក។

ព័ត៌មានស្រដៀងគ្នា

កិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុន្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់បណ្តាអង្គការសង្គមស៊ីវិល ជាប្រធានបណ្តាញអង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត ដែលបានចំណាយពេលវេលាចូលរូម និងចែករំឡែកនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលប្រធានបណ្តាញទាំងអស់បានជួយប្រទះក្នុងកំឡុងពេលសម្របសម្រួលបណ្តាញរបស់ខ្លួននៅថ្នាក់មូលដ្ឋាន។ ក្រោយជំនួបប្រជុំពិភាក្សានេះបានបញ្ចប់ ឯកឧត្តមប្រធានសង្ឃឹមថា ប្រធានបណ្តាញអង្គមស៊ីវិលទាំងអស់នឹងយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែប្រសើរឡើង ជាពិសេសពួកគាត់នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួល បង្កើនភាពជិតស្និទ និងកិច្ចការល្អជាមួយអង្គការ សមាគម និងសហគមន៍ ដែលជាសមាជិករបស់ វ.ស.ស.។គួរបញ្ជាក់ផងដែរថា ការចងក្រងប្រធានបណ្តាញអង្គការសង្គមស៊ីវិលនៅតាមបណ្តារាជធានី-ខេត្ត គឺជាយន្តការថ្មីមួយរបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាព និងសហប្រតិបត្តិការកាន់តែប្រសើររវាងប្រធានបណ្តាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្ត និងនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព រាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស. បានជួបប្រទះនាពេលកន្លងមក។

ដំណើរទស្សនកិច្ចនៅភូមិតានន និងសាលាបឋមសិក្សាអង្គកំណប់ របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)

(តាកែវ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្រោមការដឹកនាំដោយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា វ.ស.ស. អគ្គលេខាធិការង ចំនួន ៣រូប រួមទាំងមន្រ្តី វ.ស.ស. បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ច របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ដឹកនាំដោយឯកឧត្តម Xu Jianguo និងមន្រ្តីអមដំណើរចំនួន ៥រូបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពរបស់ «គម្រោងមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន» និងសមិទ្ធិផលនានា ក្រោមជំនួយឧបត្ថម្ភរបស់ CFPD ។ក្នុងកំឡុងពេលដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់ CFPD បានពិនិត្យមើលប្រព័ន្ធទឹកស្អាត ស្រះផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជួនប្រជាជនក្នុងភូមិ ផ្លូវនៅក្នុងភូមិតានន និងប្រព័ន្ធសូឡា សម្រាប់បំភ្លឺផ្លូវពេលយប់។ បន្ទាប់មក គណៈប្រតិភូរបស់ CFPD បានបន្តដំណើរទៅពិនិត្យអគារសិក្សារបស់សាលាបឋមសិក្សាអង្គកំណប់ ស្ថិតនៅភូមិស្វាយខម ដែលទទួលជំនួយមូលនិធិសាងសង់ពី CFPD។ ក្រោយពីបានពិនិត្យមើលអគារសិក្សា បរិវេនសាលា និងការសិក្សារបស់សិស្សានុសិស្ស គណៈប្រតិភូរបស់ CFPD និងវ.ស.ស. បានជួបប្រជុំពិភាក្សាគ្នា នៅក្នុង បណ្ណាល័យរបស់សាលាបឋមសិក្សាអង្គកំណប់។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា វ.ស.ស.បានថ្លែងអំណរគុណដល់ CFPD ដែលបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ក្នុងភូមិតានន គម្រោងសង់អគារសិក្សា និងជំនួយផ្សេងៗទៀត ដែលបានអនុវត្តគន្លងមក។ ឯកឧត្តមប្រធានក្រុមប្រឹក្សា វ.ស.ស.ក៏បានស្នើសុំដល់ គណៈប្រតិភូរបស់ CFPD បន្តផ្តល់មូលនិធិនូវគម្រោងមួយចំនួន ដែលមិនទាន់បានអនុវត្តនៅឡើយ ដូចជាគម្រោងលើកកម្ពស់ជីវភាព (ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី…) ការផលិតជីកំប៉ុស ដែលជាគម្រោងដ៏សំខាន់ ស្របតាមស្ថានភាពជាក់ស្តែង ដែលកម្ពុជាស្ថិតក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។គណៈប្រតិភូ CFPD បានបង្ហាញពីការសប្បាយចិត្ត ដោយបានពិនិត្យឃើញផ្ទាល់នូវវឌ្ឍនភាពរបស់គម្រោងគួរឲ្យកត់សម្គាល់ ដោយប្រៀបធៀបការធ្វើដំណើរទស្សនកិច្ចក្នុងភូមិ លើកដំបូង ផ្លូវពិបាកធ្វើដំណើរ ប្រលាក់ភក់ និងមិនមានសោភ័ណភាព ប៉ុន្តែនាពេល បច្ចុប្បន្ននេះ ភូមិតាននបានកែប្រែមុខមាត់ថ្មី ដោយមានផ្លូវបេតុងយ៉ាងស្រស់ស្អាត មានបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី និងប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាជនផងដែរ។ គណៈប្រតិភូ CFPD បានទទួលយកនូវសំណើរគម្រោងរបស់ វ.ស.ស. និងពិនិត្យឡើងវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ។