Close

ការវិនិយោគលើការអប់រំជាការបង្កើនគ្រឹះដ៏រឹងមាំដល់ការអភិវឌ្ឍសង្គម

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានស្វាគមន៍លោក Lyu Xuejun ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងឃោសនានៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលបានដឹកនាំគណៈប្រតិភូមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រួមជាមួយតំណាងស្ថានទូតចិនប្រចាំកម្ពុជា មកបំពេញទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

លោក Lyu Xuejun ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងឃោសនានៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជម្រាបជូនដល់អង្គពិធីទាំងមូលនូវគោលបំណងសំខាន់របស់គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវីនេះគឺ៖ ១-ពិនិត្យមើលឡើងវិញនូវសមិទ្ធផលរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងការផ្តល់អំណោយអគារសិក្សា១ខ្នងកាលពីឆ្នាំ២០១៤ជូនដល់វិទ្យាល័យឥន្ទ្រទេវីតាមរយៈក្រសួងអប់រំ យុវជននិងកីឡា និង២-ឈ្វេងយល់បន្ថែមពីតម្រូវការជាក់ស្តែងសម្រាប់ចូលរួមលើកកម្ពស់បរិស្ថានអប់រំដល់វិទ្យាល័យឥន្ទ្រទេវីតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ព័ត៌មានស្រដៀងគ្នា

វ.ស.ស.ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥

នាព្រឹក ថ្ងៃចន្ទ ខែមីនា ឆ្នាំ២០២៥      ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្រ្តីរាជការជាស្រ្តី និងមន្ត្រីរាជការជាបុរសសម្រាប់ជូនភរិយា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាព អង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចុះ​​អនុស្ស​រណៈនៃការយោគយល់​ជាមួយ​គណៈកម្មាធិការ​សម្រាប់ភាព​ជាអ្នក​ជិតខាង​ល្អ​ មិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​ ប្រចាំ​ប្រទេសចិន នៃអង្គការ​សហប្រតិបត្ដិការ​សៀងហៃ

(ភ្នំពេញ)៖​ ក្នុង​គោលបំណង​ពង្រឹង​ភាពជាអ្នកជិត​ខាង​ល្អ​ មិត្ដភាព និងភាព​ជឿ​ជាក់គ្នា​ទៅវិញទៅមក​ ដើម្បី​លើកកម្ពស់​​ការរៀន​សូត្រ​​ពី​គ្នា​ និងការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​​ប្រជាជន​និងប្រជាជន​​នៃប្រទេស​កម្ពុជា​-ចិន និ​ង​បណ្ដា​ប្រទេស​​ស្ថិតក្នុងក្របខណ្ឌ​អង្គការសហប្រតិបត្ដិការ​សៀងហៃ​​ វេទិកាសម្ព័ន្ធសង្គ​ម​ស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចុះ​​អនុស្ស​រណៈនៃការយោគយល់​ជាមួយ​គណៈកម្មាធិការ​សម្រាប់ភាព​ជាអ្នក​ជិតខាង​ល្អ​ មិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​ប្រចាំ​ប្រទេសចិន នៃអង្គការ​សហប្រតិបត្ដិការ​សៀងហៃ។ការ​ចុះ​ហត្ថលេខាលើ​​​​អនុស្ស​រណៈនៃការយោគយល់នេះ បាន​ប្រព្រឹត្ដឡើង​នា​រសៀល ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥​​ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី រវាង ​លោក កឹមរ័ត្ន វិសិដ្ឋ​ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជា​ប្រធាន​ក្រុមប្រឹក្សា​​វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និង​លោកស្រី CUI Li អនុប្រធាន​គណៈកម្មាធិកា​រ​​​សម្រាប់​ភាពជាអ្នក​ជិតខាង​ល្អ មិត្ដភា​ព​​ និង​កិច្ចសហប្រតិបត្ដិការប្រចាំ​ប្រទេសចិន នៃអង្គការ​សហប្រតិបត្ដិការ​សៀងហៃ ក្នុង​ដំណើរទស្សនកិច្ច​របស់​លោកស្រី​មកកាន់​កម្ពុជា​​។ ​តាមស្មារតី​នៃអនុស្ស​រណៈ​នេះ ភាគី​ទាំង​ពីរ​នឹង​ខិត​ខំ​ជំរុញ​​មិត្ដភាព​ប្រជាជ​ន​​និងប្រជាជន​​ និង​កិច្ចសហប្រតិបត្ដិការ​​ជាក់ស្ដែង​រវាង​ប្រទេស​​កម្ពុជា​និ​ង​​ចិន​ ក៏ដូ​ចជា​ប្រទេស​​​ជាសមា​ជិ​ក​​នៃអង្គការ​សហប្រតិបត្ដិការ​សៀង​ហៃ ​លើវិស័យ​អប់រំ ឱសថ​បុរាណ​ ការផ្លាស់ប្ដូរ​​វប្បធម៌​ និង​ការអប់រំ​បច្ចេកវិទ្យា​ឌីជីថល ព្រមទាំង​វិស័យ​សង្គម​ស៊ីវិល​ផងដែរ​។​នៅ​ក្នុង​ជំនួប​​ពិភាក្សា​​នាថ្ងៃនេះ លោក​ កឹមរ័ត្ន វិសិដ្ឋ​ បាន​បញ្ជាក់ថាអនុស្ស​រណៈ​នេះ គឺជាមូលដ្ឋាន​សំខាន់​សម្រាប់​អនុញ្ញាតឱ្យ​​វ.ស.ស និង​​​​អង្គការ​សហប្រតិបត្ដិការ​សៀងហៃ ផ្ដល់​ឱកាសឱ្យ​ពង្រីក​កិច្ចសហប្រតិបត្ដិការ​​​ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​មក​រវាង​ប្រជាជន​និងប្រជាជន​។​